“xXx: Return of Xander Cage” កំពុងអង្គុយកើបលុយក្នុងទីផ្សារអន្តរជាតិ
ភាពយន្តបែបវាយបាញ់ប្រហារ “xXx: Return of Xander Cage”
របស់តារាសម្ដែងល្បី Vin Diesel
កំពុងបង្ហាញសាច់ដុំខ្លាំងក្លានាំមុខក្នុងទីផ្សារភាពយន្តអន្តរជាតិ
ដោយពេលនេះរកបាន៥៥,៥លានដុល្លារហើយ។
ងាកទៅតារាងប្រាក់ចំណូលក្នុងស្រុក Box Office វិញ “xXx: Return of Xander Cage” រកបាន២០លានដុល្លារ ឈរលេខ២ក្រោមភាពយន្តរន្ធត់ "Split" ដែលទើបតែបញ្ចាំងក្នុងសប្ដាហ៍ទី១ដូចគ្នា។ "xXx” វគ្គថ្មីដែលចំណាយដើមទុនផលិត៨៥លានដុល្លារនេះនឹងទៅដល់ប្រទេសកូរ៉េនៅថ្ងៃទី ៩ ខែ កុម្ភៈ និងចិននៅថ្ងៃទី ១០ ខែ កុម្ភៈ៕
ប្រភព៖ Variety ប្រែសម្រួល៖ ហេង សុធារិទ្ធិ
Comments
Post a Comment