មេខ្លោងនៅពីក្រោយការវាយប្រហារថ្ងៃ ១១ កញ្ញា បានផ្ញើលិខិតមួយមកលោក Obama នៅថ្ងៃចុងក្រោយនៃអាណត្តិរបស់លោក
មេក្លោងនៃការវាយប្រហារ ១១ កញ្ញា បានផ្ញើលិខិតមួយទៅលោក Obama អំឡុងថ្ងៃចុងក្រោយរបស់គាត់ក្នុងតំណែង ដើម្បីប្រាប់គាត់ថា ថ្ងៃទី ១១ កញ្ញា គឺជាលទ្ធផលនៃ "ការគាបសង្កត់ និងអំណាចផ្តាច់ការ" របស់អាមេរិក។
ភេរវករអ៊ីស្លាមជ្រុលនិយម លោក Khalid Sheikh Mohammed ត្រូវបានដាក់ឱ្យជាប់គុក Guantanamo Bay ចាប់តាំងពីឆ្នាំ ២០០៦ បន្ទាប់ចាប់បាននៅប៉ាគីស្ថានក្នុងឆ្នាំ ២០០៣។
អំឡុងពេលសួរចម្លើយក្នុងឆ្នាំ ២០០៧ គាត់បានបដិសេធនៅក្រោយការវាយប្រហារថ្ងៃ១១កញ្ញានោះ។
លិខិតគំរាមកំហែងត្រូវបានចុះកាលបរិច្ឆេទថ្ងៃទី ៨ មករា ឆ្នាំ ២០១៥ ប៉ុន្ដែទើបតែបានទៅដល់សេតវិមាននៅថ្ងៃចុងក្រោយរបស់ប្រធានាធិបតី Obama ប៉ុណ្ណោះ។
ក្នុងលិខិតនោះសរសេរថា "វាមិនមែនយើងជាអ្នកចាប់ផ្ដើមសង្គ្រាមប្រឆាំងអ្នកឯងនៅថ្ងៃ ១១ កញ្ញា នោះទេ វាគឺជាអ្នកឯងផ្ទាល់ដែលបង្កើតវាឡើង ហើយការដឹកនាំផ្ដាច់ការរបស់អ្នកឯងបានមកស្ថិតក្នុងទឹកដីរបស់យើង"។
នៅថ្ងៃវាយប្រហារ១១កញ្ញាបានសម្លាប់មនុស្សប្រមាណជា ២.៩៩៦ នាក់ និងរបួសច្រើនជាង ៦ ពាន់នាក់។
ក្នុងលិខិតក៏បានសរសេរផងដែរថា "ព្រះអាឡាបានហោះទៅអាមេរិកថ្ងៃ ១១កញ្ញា ដោយបំផ្លាញអគារពាណិជ្ជកម្ម ចាប់អ្នកឯងជាមួយនឹងការសម្រាតខោ និងទម្លាយការលាក់ពុតរបស់អ្នក ដែលខំលាក់ជាយូរ ដែលអះអាងថាខ្លួនជាប្រទេសប្រជាធិតេយ្យនិងសេរី"។
"ដៃរបស់អ្នកឯងនៅតែប្រឡាក់ឈាមបងប្អូនប្រុសស្រីនិងកូនៗរបស់ពួកយើង ដែលត្រូវបានសម្លាប់នៅកាហ្សា (Gaza) "។
Mohammed ដែលប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតដោយចោទប្រកាន់ថាជាមេខ្លោងនៃការបំបុកអគារភ្លោះ បាននិយាយថាគាត់មិនខ្លាចការស្លាប់នោះឡើយ៕
ប្រភព៖DailyMail
Comments
Post a Comment