សិស្សចូល Free ពេលទ័ពប៉ះស្វាយរៀងប្រជែងយកពាន ល្ងាចនេះ
     ក្រុមខ្លាំងទាំងពីរនៅលីគបាល់ទាត់កំពូលកម្ពុជា  ព្រះខ័នរាជស្វាយរៀង  និងក្រសួងការពារជាតិដល់ពេលពាក់មុខយក្សដាក់គ្នាមែនទែនហើយដើម្បីប្រជែងយកពានរង្វាន់មិត្តភាពអន្តរជាតិ  Asia Club Pre-Season Championship (ACC)  ដែលត្រូវបញ្ចប់ល្ងាចថ្ងៃអាទិត្យស្អែកនេះ។  សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុកន្លងមកក្នុងពានរង្វាន់នេះ   ព្រះខ័នរាជស្វាយរៀងមិនទាន់ស្គាល់ពាក្យបរាជ័យម្តងណាឡើយពោលគឺឈ្នះទាំង៣ប្រកួត។  ចំពោះក្រសួងការពារជាតិវិញឈ្នះ២ប្រកួត និងចាញ់១  ខណៈក្រុមមកពីសិង្ហបុរី Warriors និង Petaling Jayaranger FC ស្មើ១  និងចាញ់២ដូចគ្នា។ ចាំមើលថាតើ ព្រះខ័នរាជស្វាយរៀង ឬ  ក្រសួងការពារជាតិលើកពានរង្វាន់មួយនេះ?   ថ្ងៃទី១ មករា ២០១៧    ស្វាយរៀង ២-១ Jayaranger FC     ការពារជាតិ ២- ១ Warriors FC      ថ្ងៃទី២ មករា ២០១៧    ស្វាយរៀង ៤-១ Warriors FC     ការពារជាតិ ២-១ Jayaranger FC      ថ្ងៃទី៣ មករា ២០១៧    Jayaranger FC ១-១ Warriors FC     ស្វាយរៀង ១-០ ការពារជាតិ      ថ្ងៃទី៥ មករា ២០១៧    យកលេខ៣៖ Jayara...