Posts

Showing posts with the label news sport pag

តារា​បាល់ទាត់​​លេចធ្លោ​​កម្ពុជា ៨​នាក់ ​​មាន​សំណាង​បាន​ទៅ​លេង​នៅបរទេស

Image
ស្រប​ពេល​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​កំពុង​តែ​រីក​ដុះដាល​ខ្លាំង ​វិបសាយ Sabay ​សូម​បង្ហាញ​ប្រិយមិត្ត​ឱ្យ​បាន​ស្គាល់​កីឡាករ​ខ្លះ​ៗ​ដែល​មាន​ឱកាស​បាន​ទៅ​ចូល​លេង​នៅ​ក្លឹប​ក្រៅ​ស្រុក៖ ទី​១ កែវ សុខង៉ន Add caption អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា កែវ សុខង៉ន​ បាន​ចេញ​ពី​ប្រទេស​កំណើត​ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លឹប​ Samut Sakhon ដែល​ជា​ក្លឹប​លេង​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​លំដាប់​ទី​២​របស់​ប្រទេស​ថៃ​កាល​ពី ​ឆ្នាំ​២០១០-២០១១។ នៅ​ក្លឹប​នេះ​​រូប​គេ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​លើ​ទី​លាន​បាន​២០​ដង​ និង​រក​គ្រាប់​បាល់​បាន​ចំនួន​៩​គ្រាប់។ អ្វី​ដែល​ពិសេស​នេះ​ កីឡាករ​កម្ពុជា​រូប​នេះ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​ ក្នុង​ចំណោម​កីឡាករ​១១​នាក់​ផ្សេង​ទៀត​នៅ​ក្លឹប​នេះ។ ទី​២ ឃឹម បូរី Add caption ឃឹម បូរី ​បាន​ទៅ​លេង​ឲ្យ​ក្លឹប​ Sisaket FC ​ដែល​ជា​ក្លឹប​លេង​នៅ​លីគ​បាល់ទាត់​កំពូល​ថៃ​ក្នុង​ឆ្នាំ​២០១០-២០១១​ជា​លក្ខណៈ​ខ្ចី​ជើង។ ​សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​ក្លឹប​ថៃ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ ឃឹម បូរី​បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​ទី​មួយ​លេង​នៅ​លីគ​បាល់ទាត់​កំពូល​ថៃ​។ នៅ​ទី​នោះ​ ឃឹម បូរី...