បឹងកេត ផ្ដួល Lao Toyota ឡើងវគ្គបន្ដពាន AFC Cup 2017 បានសម្រេច
      (ភ្នំពេញ)៖  ក្រុមជើងឯកលីគកំពូលកម្ពុជា  ២ជំនាន់បឹងកេតអង្គរ បានសម្រេចបំណងដណ្ដើមកៅអីវគ្គចែកពូលពានរង្វាន់ AFC Cup  2017 ហើយ ក្រោយផ្ដួលក្រុមម្ចាស់ផ្ទះ Lao Toyota FC របស់ឡាវ ដោយលទ្ធផល ១-០  នៅក្នុងជំនួបវគ្គ ជម្រុះជើងទី២ នៅលើទឹកដីឡាវយប់មិញ ។   ការប្រកួតយប់មិញក្រុមបឹងកេត បានទទួលគ្រាប់បាល់នាំមុខ ១គ្រាប់នៅនាទីទី៤៣  មុនបញ្ចប់តង់ទី១ ដែលធ្វើសម្រេច ដោយកីឡាករជប៉ុន Tomoki Muramatsu ។  ឈានចូលដើមតង់ទី២ កីឡាករក្រុមម្ចាស់ផ្ទះម្នាក់ ត្រូវបានអាជ្ញាកណ្ដាល  ពិន័យកាតក្រហម ដែលធ្វើឲ្យឱកាសឈ្នះរបស់ក្រុមបឹងកេតមានកាន់តែច្រើន ។   ប៉ុន្ដែទោះម្ចាស់ផ្ទះមានសមាជិកត្រឹម ១០នាក់ក្ដី ក៏ក្រុមបឹងកេតអង្គរ  មិនអាចស្វែងរកគ្រាប់បន្ថែមដែរ ធ្វើឲ្យចប់ការប្រកួត ពេញម៉ោងបឹងកេត ឈ្នះ Lao  Toyota ១-០ គ្រាដែលជួបគ្នាជើងទី១ ស្មើគ្នា ១-១ ដូច្នេះក្រុមបឹងកេតអង្គរ  ត្រូវបន្ដដំណើរ ទៅវគ្គចែកពូលពាន AFC Cup 2017 ក្រោយយកឈ្នះក្រុម Lao Toyota  ២ជើងដោយលទ្ធផល ២-១ ។   ដំណាលគ្នាយប់មិញដែរ ក្រុមភ្នំពេញក្រោន  នៅតែធ្វើមិនបានល្អក្នុងការប្រកួតជើងទី២ ជាមួយក្រុម Home United  របស់សិង្ហបុរី ដោយបន្ដប្រកួតចាញ់ក្រៅដីក្នុងលទ្ធផលបច្ចេកទេស ៣-០  ខណៈកាលពីជើងទី១ ប្រកួតនៅក...