Frank Lampard ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់
បាល់ទាត់ ៖អតីតខ្សែបម្រើឆ្នើម  និងជាសមាជិកក្រុមបាល់ទាត់ New York City FC កីឡាករ Frank Lampard  បានប្រកាសចូលនិវត្តន៍ពីពិភពបាល់ទាត់ហើយ  ក្រោយចាប់អាជីពលើវាលស្មៅនេះអស់រយៈពេល២១ឆ្នាំ។  នេះបើតាមការចុះផ្សាយលើទំព័រកីឡាដ៏ល្បី  ESPN FC។  អតីតខ្សែបម្រើដ៏ឆ្នើមរូបនេះធ្លាប់ជួយ Chelsea  ឈ្នះពានរង្វាន់ធំៗជាច្រើន មុនពេលចាកចេញទៅលេងនៅទឹកដីអាមេរិក  និងធ្លាប់ជួយក្រុមតោកំណាចអង់គ្លេសបង្ហាញមុខលើឆាកអន្តរជាតិមិនតិចជាង  ១០០ប្រកួតនោះឡើយ។  កីឡាករវ័យ ៣៨ឆ្នាំបានសរសេរលើបណ្ដាញសង្គម Instagram របស់ខ្លួនថា៖  "បន្ទាប់ពីរយៈពេលមិនគួរឲ្យជឿ ២១ឆ្នាំមកនេះ ខ្ញុំបានសម្រេចចិត្តថា   ឥឡូវដល់ពេលសមស្របសម្រាប់បញ្ចប់អាជីពខ្ញុំជាកីឡាករបាល់ទាត់ហើយ"។  អតីតខ្សែបម្រើក្រុមតោខៀវ បានបន្តទៀតថា  លោកបានទទួលការស្នើសុំឲ្យទៅលេងនៅក្រុមជាច្រើនទាំងក្រៅប្រទេស  និងក្នុងប្រទេស។ ប៉ុន្តែដល់អាយុ៣៨ឆ្នាំហើយ  គិតថាចង់ចាប់ផ្ដើមអ្វីថ្មីសម្រាប់ជីវិត៕       Football:  Former football star midfielder and a member of New York City FC Frank  Lamp...