អស្ចារ្យ! អាយុ ៣១ ឆ្នាំ ច្រៀងកក្រើកឆាក The Voice Kids Cambodia
កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia, វគ្គ Blind Auditions សប្ដាហ៍ទី 3 កុមារី៖ រិទ្ធ ចាន់ធារ៉ា អាយុ 12ឆ្នាំ, ភ្នំពេញ ច្រៀងបទ៖ ឆ្នាំអូន៣១ ចង់ដឹងពីភាពល្បីល្បាញ និងភាពអស្ចារ្យរបស់នាងសូមទស្សនាវីដេអូរបស់នាងដូចតទៅ៖ មិននឹកស្មានសោះថា អាយុតែ១២ឆ្នាំសោះ អាចច្រៀងបទចំរៀងមួយដែលពេញនិយមកាលពីជំនាន់ដើមបានយ៉ាងល្អ បូករួមនឹងកាយវិកាយម្ញិចម្ញ៉ក់គួរអោយស្រលាញ់របស់នាងតូចម្នាក់ ពិតជាគួរអោយសរសើរនូវទេពកុសល្យដ៏បុិនប្រសព្វរបស់នាងមែន។ មិនត្រឹមតែប៉ុននោះទៀតសោតនាងបានធ្វើអោយគ្រូបង្វឹក(Caoch)ទាំងបីស្តាប់ឡើងចំហរមាត់ ចុកប៊ូតុងបង្វិលកៅអីចង់មើលមុខម្ចាស់សំលេងពិតខាងក្រោយខ្នង។ លើសពីនេះទៀតនោះនាងធ្វើអោយប៉ាម៉ាន់ឈររង់ចាំមើលកូនម្ខាងឆាកជាមួយនឹងពិធីករដ៏ស្រស់សង្ហានោះលោតស្រែកហ៊ោស្ទុះរត់ទៅអោបពិធីករ លោក វិបុលដោយមិនដឹងខ្លួន។ loading...