Posts

Showing posts with the label new page

សិស្ស​ចូល​ Free​ ពេល​ទ័ព​ប៉ះ​ស្វាយរៀង​ប្រជែង​យក​ពាន​ ល្ងាច​នេះ

Image
ក្រុម​ខ្លាំង​ទាំង​ពីរ​នៅ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ ព្រះ​ខ័នរាជ​ស្វាយរៀង​ និង​ក្រសួង​ការពារ​ជាតិ​ដល់​ពេល​ពាក់​មុខ​យក្ស​ដាក់​គ្នា​មែន​ទែន​ហើយ​ដើម្បី​ប្រជែង​​យក​ពាន​រង្វាន់​មិត្តភាព​អន្តរជាតិ​ Asia Club Pre-Season Championship (ACC) ដែល​ត្រូវ​បញ្ចប់​ល្ងាច​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។ ​សម្រាប់​ការ​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ​កន្លង​មក​​ក្នុង​ពាន​រង្វាន់​នេះ​ ព្រះ​ខ័នរាជស្វាយរៀង​មិន​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​ម្តង​ណា​ឡើយ​ពោល​គឺ​ឈ្នះ​ទាំង​៣​ប្រកួត។ ចំពោះ​ក្រសួង​ការពារ​ជាតិ​វិញ​ឈ្នះ​២​ប្រកួត​ និង​ចាញ់​១​ ខណៈ​ក្រុម​មក​ពី​សិង្ហបុរី​ Warriors និង​ Petaling Jayaranger FC ស្មើ​១​ និង​ចាញ់​២​ដូច​គ្នា​។ ចាំ​មើល​ថាតើ ព្រះខ័នរាជ​ស្វាយរៀង ឬ ក្រសួង​ការពារ​ជាតិ​លើក​ពាន​រង្វាន់​មួយ​នេះ? ថ្ងៃ​ទី​១ មករា ២០១៧ ស្វាយរៀង​ ២-១ Jayaranger FC ការពារ​ជាតិ​ ២- ១​ Warriors FC ​ ថ្ងៃ​ទី​២ មករា​ ២០១៧ ស្វាយរៀង ៤-១ Warriors FC ការពារ​ជាតិ​ ២-១ Jayaranger FC ​ ថ្ងៃ​ទី​៣ មករា ២០១៧​ Jayaranger FC ១-១ Warriors FC ស្វាយរៀង​ ១-០ ការពារ​ជាតិ​ ​ ថ្ងៃ​ទី​៥ មករា​ ២០១៧​ យក​លេខ​៣៖ Jayara...

កម្មករសំណង់​ម្នាក់​ធ្លាក់​ពីលើ​អគារ កម្ពស់៥ជាន់​ចំ​ដែក​លួស​ធ្លាយ​ពោះ រងរបួស​ធ្ងន់

Image
ភ្នំពេញ៖ កម្មករសំណងម្នាក់ បានរងរបួសធ្ងន់ ដោយសារតែការធ្វេរប្រហែស ដាច់ខ្សែក្រវ៉ាត់ជណ្ដើរយន្តពីលើអគារ កំពុងតែសងសាងកម្ពស់៥ជាន់  បណ្ដាលឲ្យចំដែកលួសរុំនឹងជញ្ជាំងធ្លាយពោះ ហើយត្រូវបានកម្មករដូចគ្នាកាត់ដែកចេញដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗផងដែរ ។ ករណីខាងលើនេះ បាននកើតឡើងនៅម៉ោង៤និង៣០ នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្ទះលេខ២៤៦ ផ្លូវ១៥០ ក្រុម២៦ ភូមិ៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ភៀង សុខជួន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់មុខដេអិន ជិតសាលាបញ្ញាសាស្ត្រ មានស្រុកកំណើតកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង ។ តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានធ្វើការដូចសព្វដង ហើយពេលដែលរូបគេកំពុងឡើងរៀបបន្ទារ ដោយមានខ្សែក្រវ៉ាត់ជាប់និងខ្លួន ភ្លាមនោះស្រាប់តែខ្សែក្រវ៉ាត់នោះ បានដាច់ធ្វើឲ្យធ្លាក់មកចំជុងរឹងដែកធ្លាយពោះរងរបួសធ្ងន់ ។ បន្ទាប់មកគេឃើញមិត្តភ័ក្តជនរងគ្រោះដែលជាកម្មករសំណងដូចគ្នាបាននាំគ្នាយកកន្ត្រៃដែកមកកាត់ខ្សែលួសនោះ ដើម្បីជួយជនរងគ្រោះទៅមន្ទីរផងដែរ ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានកំពុងតែសង្ក្រោះបន្ទាន់នៅមន្ទីរ...