កម្មករសំណង់ម្នាក់ធ្លាក់ពីលើអគារ កម្ពស់៥ជាន់ចំដែកលួសធ្លាយពោះ រងរបួសធ្ងន់
ភ្នំពេញ៖ កម្មករសំណងម្នាក់ បានរងរបួសធ្ងន់ ដោយសារតែការធ្វេរប្រហែស ដាច់ខ្សែក្រវ៉ាត់ជណ្ដើរយន្តពីលើអគារ កំពុងតែសងសាងកម្ពស់៥ជាន់ បណ្ដាលឲ្យចំដែកលួសរុំនឹងជញ្ជាំងធ្លាយពោះ ហើយត្រូវបានកម្មករដូចគ្នាកាត់ដែកចេញដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗផងដែរ ។
ករណីខាងលើនេះ បាននកើតឡើងនៅម៉ោង៤និង៣០ នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្ទះលេខ២៤៦ ផ្លូវ១៥០ ក្រុម២៦ ភូមិ៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ភៀង សុខជួន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់មុខដេអិន ជិតសាលាបញ្ញាសាស្ត្រ មានស្រុកកំណើតកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានធ្វើការដូចសព្វដង ហើយពេលដែលរូបគេកំពុងឡើងរៀបបន្ទារ ដោយមានខ្សែក្រវ៉ាត់ជាប់និងខ្លួន ភ្លាមនោះស្រាប់តែខ្សែក្រវ៉ាត់នោះ បានដាច់ធ្វើឲ្យធ្លាក់មកចំជុងរឹងដែកធ្លាយពោះរងរបួសធ្ងន់ ។
បន្ទាប់មកគេឃើញមិត្តភ័ក្តជនរងគ្រោះដែលជាកម្មករសំណងដូចគ្នាបាននាំគ្នាយកកន្ត្រៃដែកមកកាត់ខ្សែលួសនោះ ដើម្បីជួយជនរងគ្រោះទៅមន្ទីរផងដែរ ។
បន្ទាប់មកគេឃើញមិត្តភ័ក្តជនរងគ្រោះដែលជាកម្មករសំណងដូចគ្នាបាននាំគ្នាយកកន្ត្រៃដែកមកកាត់ខ្សែលួសនោះ ដើម្បីជួយជនរងគ្រោះទៅមន្ទីរផងដែរ ។
Add caption |
➥from Sen Sok News – កម្មករសំណង់ម្នាក់ធ្លាក់ពីលើអគារ កម្ពស់៥ជាន់ចំដែកលួសធ្លាយពោះ រងរបួសធ្ងន់
Comments
Post a Comment