Posts

Showing posts with the label news pag

Frank Lampard ប្រកាស​ចូលនិវត្តន៍ពី​អាជីព​បាល់ទាត់​

Image
បាល់ទាត់ ​៖​អតីត​ខ្សែបម្រើ​ឆ្នើម និង​ជា​សមាជិក​ក្រុមបាល់ទាត់ New York City FC កីឡាករ Frank Lampard បានប្រកាស​ចូលនិវត្តន៍​ពី​ពិភព​បាល់ទាត់​ហើយ ក្រោយ​ចាប់​អាជីព​លើ​វាលស្មៅ​នេះ​អស់​រយៈពេល​២១​ឆ្នាំ​។ នេះ​បើតាម​ការចុះផ្សាយ​លើ​ទំព័រ​កីឡា​ដ៏​ល្បី  ESPN FC​។ ​អតីត​ខ្សែបម្រើ​ដ៏​ឆ្នើម​រូបនេះ​ធ្លាប់ជួយ Chelsea ឈ្នះ​ពានរង្វាន់​ធំៗ​ជាច្រើន មុនពេល​ចាកចេញ​ទៅលេង​នៅ​ទឹកដី​អាមេរិក និង​ធ្លាប់ជួយ​ក្រុម​តោ​កំណាច​អង់គ្លេស​បង្ហាញមុខ​លើ​ឆាក​អន្តរជាតិ​មិនតិចជាង ១០០​ប្រកួត​នោះឡើយ​។​ ​កីឡាករ​វ័យ ៣៨​ឆ្នាំ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Instagram របស់ខ្លួន​ថា​៖ "​បន្ទាប់ពី​រយៈពេល​មិនគួរ​ឲ្យ​ជឿ ២១​ឆ្នាំ​មកនេះ ខ្ញុំ​បាន​សម្រេចចិត្តថា ឥឡូវ​ដល់ពេល​សមស្រប​សម្រាប់​បញ្ចប់​អាជីព​ខ្ញុំ​ជា​កីឡាករ​បាល់ទាត់​ហើយ​"​។ អតីត​ខ្សែបម្រើ​ក្រុម​តោ​ខៀវ បាន​បន្តទៀតថា លោក​បានទទួល​ការស្នើសុំ​ឲ្យ​ទៅលេង​នៅ​ក្រុម​ជាច្រើន​ទាំង​ក្រៅប្រទេស និង​ក្នុងប្រទេស​។ ប៉ុន្តែ​ដល់​អាយុ​៣៨​ឆ្នាំ​ហើយ គិតថា​ចង់​ចាប់ផ្ដើម​អ្វី​ថ្មី​សម្រាប់​ជីវិត​៕   Football: Former football star midfielder and a member of New York City FC Frank Lamp...