ភាពយន្តបែបវាយបាញ់ប្រហារ “xXx: Return of Xander Cage” របស់តារាសម្ដែងល្បី Vin Diesel កំពុងបង្ហាញសាច់ដុំខ្លាំងក្លានាំមុខក្នុងទីផ្សារភាពយន្តអន្តរជាតិ ដោយពេលនេះរកបាន៥៥,៥លានដុល្លារហើយ។ ក្នុងប្រទេសឥណ្ឌាភាពយន្តរបស់ផលិតកម្ម Paramount Pictures និងមានតួស្រីបូលីវូដ Deepika Padukone សម្ដែងដែរនោះកំពុងរកបាន៧,៣លានដុល្លារ ឯរុស្សីរកបាន ៥,៥លានដុល្លារ, បារាំង ៣,១លានដុល្លារ, អាល្លឺម៉ង់និងម៉ិកស៊ីកូ២,៨លានដុល្លារ, អូស្ត្រាលី២,៣លានដុល្លារនិងប្រេស៊ីល២,២លានដុល្លារ។ ងាកទៅតារាងប្រាក់ចំណូលក្នុងស្រុក Box Office វិញ “xXx: Return of Xander Cage” រកបាន២០លានដុល្លារ ឈរលេខ២ក្រោមភាពយន្តរន្ធត់ "Split" ដែលទើបតែបញ្ចាំងក្នុងសប្ដាហ៍ទី១ដូចគ្នា។ "xXx” វគ្គថ្មីដែលចំណាយដើមទុនផលិត៨៥លានដុល្លារនេះនឹងទៅដល់ប្រទេសកូរ៉េនៅថ្ងៃទី ៩ ខែ កុម្ភៈ និងចិននៅថ្ងៃទី ១០ ខែ កុម្ភៈ៕ ប្រភព៖ Variety ប្រែសម្រួល៖ ហេង សុ...